មាតិកា
វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមគោ ការដាំស្មៅចំណីសត្វ ការបង្កាត់ពូជគោសិប្បនិម្មិត អត្ថប្រយោជន៍ឡជីវឧស្ម័ននិង ផ្តល់ពូជស្មៅចំណីសត្វ នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ
ចេញ​ផ្សាយ ០៤ សីហា ២០២០
288

ថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០  លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមគោ ការដាំស្មៅចំណីសត្វ  ការបង្កាត់ពូជគោសិប្បនិម្មិត  អត្ថប្រយោជន៍ឡជីវឧស្ម័ននិង ផ្តល់ពូជស្មៅចំណីសត្វ នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ក្រោមអធិបតីភាព លោក គា ផា អនុប្រធាននាយកដ្ឋាន និងចូលរួមពីកសិករចិញ្ចឹមគោ សរុប ៣០នាក់ ដែលកម្មវិធីនេះរៀបចំដោយ ក្រុមការងារ នាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្មនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។ ចំពោះពូជស្មៅដែលចែក ពីអគ្គនាយកដ្ខានសុខភាព សត្វនិងផលិកម្មសត្វមានបីពូជគឺ ស៊ីមួង,រុស្ស៊ីនិង ប៉ាស្បាលូម និងបានអនុត្តន៍ជាក់ស្តែងដោយធ្វើការសាបព្រោះបណ្តុះគ្រាប់ស្មៅពូជ ចំណីសត្វ បង្ហាញចំនួន០១កន្លែង ដើម្បីធ្វើជាពូជ សម្រាប់ពង្រីកក្នុងក្រុមកសិករផ្សេងៗទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter