ថ្ងៃអង្គារ៍១៥កើតខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត សហការជាមួយយោធាខេត្ត ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចក្បាលជ្រោយស្វាយ ដល់មុខព្រែកក្អមសំណរ ភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផល បាន ០១ ករណី វត្ថុតាង (បំផ្លាញចោល)៖របាំងស្បៃមុង១១ខ្សែ ប្រវែង ១២០០ ម៉ែត្រ,លូកងស្បៃមុងចំនួន ១៨ មាត់,បង្គោលចំនួន ២៥០ ដើម និង ចាក់លែងត្រីចំរុះទម្ងន់ ២០ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម