ថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលជលផលកំពង់លួង ដឹកនាំដោយលោក យូ សុវិចិត្រ សហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិសាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំនុច កំពង់ថ្គោល ដល់ ភូមិក្រចាប់ ឃុំអន្សាចំបក់ ស្រុកក្រគរ ជាលទ្ឋផលបង្ក្រាបបាន០១ករណី វត្ថុតាងបំផ្លាញចោលរួមមាន :- របាំងស្បៃមុង៧ ខ្សែ ប្រវែង ១២០០ម៉ែត្រ,លូកងស្បៃមុងចំនួន ១៤មាត់,បង្គោលចំរឹងចំនួន២៥០ដើម និង ចាក់លែងកូនត្រីចំរុះ ៥គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម