យោងតាមរបាយការណ៍ពីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានឲ្យដឹងថា ៖គិតត្រឹមថ្ងៃអង្គារ៍១៥កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ខែសីហា ឆ្នាំ២០២០ ស្ថានភាពទូទៅនៃការងារបង្កបង្កើនផល ស្រូវរដូវវស្សា និង ដំណាំរួមផ្សំ សម្រេចបានៈ
ក.ស្ថានភាពទឹកភ្លៀងៈចាប់ពីថ្ងៃទី២៨ខែកក្កដាដល់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ គ្រប់បណ្តាស្រុក/ក្រុងទូទាំងខេត្ត មានទឹកភ្លៀងធ្លាក់រាយប៉ាយគ្រប់តំបន់ពីតិចទៅមធ្យម។ដំណាំស្រូវនិងដំណាំគ្រប់ប្រភេទមានការលូតលាស់ល្អ។
ខ) ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានភ្ជួររាស់ដីសរុបចំនួន ១៣២ ០៧១ ហ.ត ដោយបាន ប្រើប្រាស់គ្រឿងយន្ត ១៣១ ៨៤០ ហ.ត និងដោយគោ-ក្របី ២៣១ ហ.ត ។ ការសាប ព្រួស ស្ទូងនិងបុកដាំបានចំនួន ១១៩ ៣៣២២ ហ.ត ស្មើនឹង ១០៣,៧៦% នៃផែនការ ១១៥ ០០០ ហ.ត ប្រៀបធៀបឆ្នាំ ២០១៩ ចំនួន ១០៩ ៣២១ ហ.ត ស្មើ ៩៥,០៦% ខ្ពស់ជាងឆ្នាំមុន ១០ ០០១ហ.ត ក្នុងនោះមានស្រូវស្រាល៥៨ ២៥៦ហ.ត ស្រូវកណ្តាល ៤៣ ២០០ហ.ត ស្រូវធ្ងន់១៥ ២១៨ហ.ត ស្រូវចម្ការ ៨៨៣ ហ.ត និងស្រូវឡើងទឹក ១ ៧៦០ ហ.ត។ចំពោះការប្រមូលផលស្រូវ( ស្រូវចេញផ្កា១ ៦២២ហ.ត ស្រូវទុំ៦១៤ហ.ត និងច្រូតកាត់៤៥៣ ហ.ត)។
ចំពោះតំលៃស្រូវរួមមានៈស្រូវក្រអូបតំលៃ១.១០០រៀល-១១៨០រៀល /០១គ.ក្រនិងស្រូវធម្មតាតំលៃ៨៥០រៀល-៩០០រៀល/០១គ.ក្រ។
គ) ដំណាំរួមផ្សំ និងសាកវប្បកម្មគ្រួសារកសិករ អនុវត្តបានសរុប៦២៣ហត ស្មើ ១០៣,៦៦% ផែនការប្រចាំឆ្នាំ៦០១ ហ.ត បើប្រៀបធៀបឆ្នាំ២០១៩ចំនួន៥២៨ ហ.ត ស្មើ ៨៧,៨៥% ខ្ពស់ជាងឆ្នាំមុន៩៥ ហ.ត ក្នុងនោះបន្លែគ្រប់មុខ ៣៥៩ហិកតា, ឳឡឹក១២៥ ហិកតា, ម្ទេសគ្រប់ប្រភេទ ៦ ហ.ត, ល្ពៅ ៧៥ ហ.ត, ម្នាស់ ៧ ហ.ត និង ដំឡូងជ្វា ៥១ ហ.ត។
ឃ) ដំណាំឧស្សាហកម្មគ្រួសារកសិករ អនុវត្តបាន ២១ ៣៨៤ហ.ត ស្មើនិង ១០៨,៥១% ផែនការប្រចាំឆ្នាំ ១៩ ៧០៧ ហ.ត បើប្រៀបធៀបឆ្នាំ ២០១៩ ចំនួន ២៥ ៩២៨ហ.ត ស្មើ ១៣១,៥៧% ទាបជាងមុន ៤ ៥៤៤ ហ.ត ក្នុងនោះដំឡូងមី១៦ ៨៤៥ហ.ត ,ពោតក្រហម ២ ៥៦៦ហ.ត, ពោតស ៣០២ ហ.ត , អំពៅ២១២ហ.ត,ដំណាំល្ង១៣៦ហ.ត,សណ្តែកដី៤៣៣ហ.ត,សណ្តែកបាយ២៨៨ហ.ត,សណ្តែក អង្គុយ ១៦០ ហ.ត, សណ្តែកសៀង ៥៣ ហ.ត, ត្រាវ ១៣៩ ហ.ត, សាគូ ៦១ ហ.ត, ខ្ញី ៤៧ ហ.ត និងរមៀត ១៥២ ហិកតា។