ថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ខែ សីហា ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលជលផលកំពង់លួង ដឹកនាំដោយលោក យូ សុវិចិត្រ សហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិសាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំនុច កន្លុកសងក្រង ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ជាលទ្ឋផលបង្ក្រាបបាន ០២ករណី វត្ថុតាងបំផ្លាញចោលរួមមាន
:- របាំងស្បៃមុង០៦ ខ្សែ ប្រវែង ១២០០ ម៉ែត្រ,
-លូកងស្បៃមុងចំនួន១២ មាត់
- របាំងសាច់អួន ០៣ ខ្សែ ប្រវែង ១២០០ម៉ែត្រ
- ក្បាល បរ ចំនួន ០៣ គ្រឿង
-បង្គោលចំរឹងចំនួន៥០០ ដើម
- ចាក់លែងកូនត្រីចំរុះ ១០ គីឡូក្រាម ។