យោងតាមរបាយការណ៍របស់មន្ត្រីទទួលបន្ទុកទីផ្សារ ការិយាល័យផែនការគណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះពិនិត្យមើលស្ថានភាពទីផ្សារបន្លែ និងចុះស្រង់តម្លៃបន្លែតាមប្រភេទសំខាន់ៗ នៅផ្សារបន្លែ ភួ ពុយ ខេត្តពោធិ៍សាត់ នៅថ្ងៃពុធ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២០ សង្កេតឃើញថាតម្លៃផលិតផលបន្លែ មានតម្លៃសមរម្យតាមទីផ្សារដែលអាចទទួលយកបាន សម្រាប់អ្នកផលិត~ អ្នកលក់ដុំ~លក់រាយ និងអ្ន្វក ប្រើប្រាស់។ ចំពោះតំលៃរួមមាន៖ ឆៃថាវ ២.៥០០៛/គ.ក្រ,ម្រះ ២.៥០០៛/គ.ក្រ,ស្ពៃក្ដោប ៣.០០០៛/គ.ក្រ, ខាត់ណាដើម ៤.០០០៛/គ.ក្រ,ត្រសក់ ២.៥០០៛/គ.ក្រ,សាលាដ៍ ៩.០០០៛/គ.ក្រ,ប៉េងប៉ោះ ៣.៥០០៛/គ.ក្រ,សណ្ដែកគួ ២.៥០០៛/គ.ក្រ,ត្រកួនចិន ៣.៥០០៛/គ.ក្រ,ស្ពៃខៀវ ៣.៨០០៛/គ.ក្រ,ផ្កាខាត់ណា ៨.០០០៛/គ.ក្រ,ស្ពៃតឿ ២.៥០០៛/គ.ក្រ,ស្ពៃចង្កឹះ ៤.០០០ ៛/គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម