មាតិកា
ការចូលរួមដោះស្រាយបញ្ហាប្រជាជនប្តឹងពាក់ព័ន្ធ នឹងករណីក្លិន ស្អុយចេញពីបរិវេណទ្រុងជ្រូក នៅភូមិ ទួលចារ ឃុំ អន្លង់វិល ស្រុក កណ្តៀង
ចេញ​ផ្សាយ ០៦ សីហា ២០២០
112

ព្រឹក ថ្ងៃព្រហស្បត្តិ៍ ២រោច ខែ ស្រាពណ៍  ឆ្នាំ ជូត  ទោស័ក  ពស ២៥៦៤  ត្រូវ នឹង ថ្ងៃ ទី ០៥ ខែ សីហា  ឆ្នាំ ២០២០ លោក មួន  វុឌ្ឍី  អនុប្រធានការិ យាល័យផលិតកម្មនិងបសុព្យាបាល និង មន្ត្រីបាន ចូលរួមដោះស្រាយបញ្ហាជូនកសិករ ឈ្មោះ  អ៉ីន  ស៊ី នឿន  ភេទ ប្រុស  អាយុ ៥៦ ឆ្នាំរស់ នៅភូមិ ទួលចារ  ឃុំ អន្លង់វិល  ស្រុក កណ្តៀងមានជ្រូកសរុប ១៤៥ក្បាលមេ២៤  បា១ សាច់ ៦០  និងកូន ៦០ ក្បាល ជួបប្រទះបញ្ហា ប្រជាជនប្តឹងពាក់ព័ន្ធ នឹងករណីក្លិន ស្អុយចេញពីបរិវេណទ្រុងជ្រូករបស់គាត់។ លោក មួន  វុឌ្ឍីបានផ្តល់អនុសាសន៍មូយចំនួនសម្រាប់កែលំអ ៖
១-ត្រូវរៀបចំប្រព័ន្ធ បង្ហូរកាកសំណល់ឡេីង វិញ 
២-ណែនាំឱ្យធ្វើឡជីវឧស្ម័នទំហំ ៨ម៉ែត្រគូប
៣-បាញ់ថ្នាំរំងាប់មេរោគឱ្យបានញឹកញាប់ 
៤-ត្រូវ ធ្វើ អនាម័យ ក្នុង ទ្រុងបរិវេណទ្រុងឱ្យបានទៀងទាត់     
៥-ពន្យល់ណែនាំអំពីផលប៉ះពាល់នៃជំងឺប៉េស្តជ្រូក អាហ្វ្រិក 
៦-ត្រូវព្យាយាមរកដំណោះស្រាយជាមួយ ប្រជាជននៅជុំវិញឱ្យបាន ឆាប់រហ័ស។ ក្នុងពេលនោះដែរក្រុមការងារបានៈ
- ផ្តល់ជូនថ្នាំរំងាប់មេរោគ ២ដប និង អាវ បាញ់ ថ្នាំ ០៥កំប្លេរ 
-ពន្យល់បន្ថែមអំពី biosecurity និង biosafety ។

ចំនួនអ្នកចូលទស្សនា
Flag Counter