មាតិកា
ចុះពិនិត្យបញ្ហាទីតាំងទំនាស់ដីតំបន់៣ របស់ប្រជាពលរដ្ឋ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ សីហា ២០២០
93

ថ្ងៃព្រហស្បត៏ ២រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលជលផលរាំងទិលបានចូលរួមចុះពិនិត្យបញ្ហាទីតាំងទំនាស់ដីតំបន់៣ របស់ប្រជាពលរដ្ឋឃុំមេទឹក ដឹកនាំដោយលោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន រួមជាមួយមន្ទីរធនធានទឹក បរិស្ថាន លោកមេឃុំ អធិការនគបាលស្រុកបាកាន នាយ
ប៉ុស្តិមេទឹក សហគមន៏នេសាទ លោកមេភូមិត្រាង រួមនិងប្រជាពលរដ្ឋពាក់ពន្ធ័ការងារដែលត្រូវចូលរ្មដោះស្រាយសរុប ៦៥នាក់ ( ស្រី០៦នាក់) ។ក្នុងការចុះដោះស្រាយមាន០២ករណី
១-កំណត់កម្រឹតទឹកសម្រាប់ឲ្យទឹកក្របីផឹកនិងសម្រាប់យកទឹកបូមដាក់ស្រែ  ។
២-សុំបើកផ្លូវដែលមានស្រាប់ ផ្លូវេទរះតូចពង្រីក ឲ្យបានធំ សម្រាប់ហ្វូងក្របី ចេញ ចូល ។ 
ចំពោះចំណុចទាំង០២ខាងលើ លោកអភិបាលបានដោះស្រាយ តាមស្មរតីឈ្នះទាំងសងខាងព្រមដោយ ការទទួលយកដោយរីករាយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter