មាតិកា
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងផ្តល់កូនឈើហូបផ្លែ ពូជមាន់និងចំណីរបស់គម្រោង SUCRA នៅ ផ្ទះកសិករ ហាច ហៀត នៅភូមិផ្ទុះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៧ សីហា ២០២០
241

ព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ អនុប្រធានមន្ទីរ និងសហការី បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមម៉ៅ ធនិន អភិបាលនៃ
គណ: អភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ ដោយឯកឧត្តម លោក ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គ នាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីជំនាញ និស្សិតនៃសាកល វិទ្យាល័យភូមិន្ទកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ក្នុងពិធី សំណេះ សំណាលជាមួយប្រជាពលរដ្ឋ និង នាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និងស្តៅ) ពូជមាន់ និងចំណីមាន់របស់គម្រោង គម្រោងស្តីពី "ការពង្រីកបច្ចេកទេសកសិកម្មដែលធន់នឹងអាកាសធាតុ ហៅកាត់ថា SUCRA អនុសមាសភាគ ៣.២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ ដែលពិធីនេះបានរៀបចំធ្វើនៅផ្ទះកសិករ ហាច ហៀត នៅភូមិផ្ទុះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ 
ក្នុងខេត្តពោធិ៍សាត់របស់យើង គម្រោង SUCRA បានអនុវត្តលើ ភូមិគោលដៅចំនួន១១ នៅក្នុងឃុំផ្ទុះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ និងមានកសិករគោលដៅសរុបចំនួន ៧៥០គ្រួសារ ចូលរួម។ កម្មវិធីនេះ បាននិងកំពុងផ្តល់ធាតុចូលទាំងអស់ដើម្បីចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចម្រុះ ដែលរួមមាន៖ កូនឈើហូបផ្លែ សរុបចំនួន ២១ ៧១៥ដើម មាន់ពូជ និងទា សរុបចំនួន១ ១៧០ក្បាល កូនត្រី និងកូនកង្កែបសរុបចំនួន ៨៥ ៩១៣ ក្បាល ចំណីមាន់ចំនួន ៣៧បាវ ចំណីត្រីចំនួន ៥០បាវ និងជីធម្មជាតិចំនួន ៤២បាវផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter