ថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េង អានសហការជាមួយយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ជ្រោយវែង ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផល បាន ០២ ករណី វត្ថុតាង (បំផ្លាញចោល)៖
_ របាំងស្បៃមុងចំនួន ២ ខ្សែ ប្រវែង ៣២០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ២ មាត់
_ របាំងសាច់អួនចំនួន ២ ខ្សែ ប្រវែង ៤១០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ២ មាត់
_ បង្គោលចំនួន ២៤០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ២៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម