ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រុមការងារ នៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមសហការជាមួយ លោក យូ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិសាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចាប់ពីចំនុចជ្រោយស្ដី ដល់ភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ជាលទ្ឋផលបង្ក្រាប បាន០១ករណី ។ វត្ថុតាងបំផ្លាញចោលរួមមាន :
- របាំងស្បៃមុង ១៥ខ្សែ ប្រវែង ១៨០០ម៉ែត្រ
- លូកងស្បៃមុងចំនួន ៣៥ មាត់
- បង្គោលចំរឹងចំនួន ៣២០ ដើម
- ចាក់លែងកូនត្រីចំរុះ ១៧ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម