ថ្ងៃ ចន្ទ ៦រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ត្រូវថ្ងៃទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត សហការជាមួយយោធាខេត្ត ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចមុខព្រែកក្រ ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផល បាន ០១ ករណី វត្ថុតាង (បំផ្លាញចោល)៖
- របាំងស្បៃមុង ០៨ខ្សែ ប្រវែង ៧៥០ម៉ែត្រ
- លូកងស្បៃមុងចំនួន ១១ មាត់
- បង្គោលចំនួន ១៥០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ១៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម