ថ្ងៃអង្គារ៍៧រោចខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េង អានសហការជាមួយយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ជ្រោយកោះក្អែក ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០១ ករណី វត្ថុតាង (បំផ្លាញចោល)៖របាំងសាច់អួនចំនួន ៤ខ្សែប្រវែង១ ១០០ ម៉ែត្រ,លូកងសាច់អួនចំនួន ៤ មាត់,បង្គោលចំនួន ៣៥០ ដើម និង ចាក់លែងត្រីចំរុះទម្ងន់ ១៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម