ថ្ងៃអង្គារ៍៧រោចខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ខែសីហា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមជាអធិបតីជាមួយលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក ស៊ុន វណ្ណ ទីប្រឹក្សាគ្រប់គ្រងកម្មវិធី(ASPIRE) ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីផែនការមេ ២០៣០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិភាក្សាលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មរយៈពេល០៥ឆ្នាំ (២០១៩-២០២៣)ក្នុងខេត្តពោធិ៍សាត់ដោយមានការចូលរួមពីលោក លោកស្រី តំណាងខណ្ឌរដ្ឋបាលជលផល-ខណ្ឌរដ្ឋបាលព្រៃឈើទទួលផែនការនិងប្រធានឥអនុប្រធានការិយាល័យជំនាញទាំង១០ សរុបចំនួន ២៥រូប/ស្រី ០៦រូប។ កិច្ចប្រជុំក្នុងគោលបំណង៖ ១/ផ្សព្វផ្សាយពីផែនការមេ Master Plan ២០៣០ របស់ក្រសួងកសិកម្ម និង បង្ហាញទិន្នាការបំរែបម្រួលវិស័យកសិកម្មរយៈពេល១០ឆ្នាំកន្លងមកនិងទឹសដៅជាអាទិភាព១០ឆ្នាំខាងមុខលើ២/ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មខេត្តពោធិ៍សាត់ឈានទៅរកការសម្រេចចុងក្រោយ ៣/រៀបចំផែនការអនុវត្ត បន្តតាមជំនាញនីមួយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម