ថ្ងៃពុធ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចួូលរួមកិច្ចប្រជុំស្តីពីការប្រើប្រាស់ពូជស្រូវ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក-លោកស្រី ជា អភិបាលរង ស្រុក/ក្រុងទាំង ០៧ មេឃុំ ក្នុងស្រុកបាកាន និង ស្រុកតាលោសែនជ័យ លោកប្រធាន~អនុប្រធានការិយាល័យជំនាញ ថ្នាក់ដឹកនាំការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន សរុបចំនួន ៤៨រូប ស្រី ០៦រូប។៚គោលបំណងនៃកិច្ចប្រជុំរួមមាន៖ ១/ ពិភាក្សាជាមួយអ្នកពាក់ព័ន្ធលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទង និងការប្រើប្រាស់ពូជស្រូវ។ ២/បង្កើតយន្តការរួមជួយអន្តរាគមន៍ដល់សហគមន៍កសិកម្ម និងអាជ្ញាធរ ឃុំ សង្កាត់ លើផលិតកម្មស្រូវ និងបង្កើតផលិតភាពផលិត និងទទួលបានតម្លៃខ្ពស់លើទីផ្សារស្រូវ។ជាលទ្ធផលនៃកិច្ចប្រជុំបានសម្រេច និងរៀបចំតាមខ្លឹមសារប្រជុំដែលបានឯកភាពគ្នា និងរៀបចំឯកសារកំណត់ហេតុនៃកិច្ចប្រជុំ ដាក់ ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីគោរពជូនជ្រាបជារបាយការណ៍ និងសុំអនុសាសន៍ ដើម្បីអនុវត្តបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម