មាតិកា
ពិនិត្យការដាំដុះដំណាំបន្លែខាត់ណារបស់កសិក នៅភូមិសន្លុង ស្វាយលួង ស្រុកកណ្តៀងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ សីហា ២០២០
116

ថ្ងៃ ពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោកស្រី សួង កញ្ញា ក្រុមមន្រ្តីទទួលបន្ទុកដំណាំបន្លែប្រចាំស្រុកកណ្តៀងបានចុះពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករនិងណែនាំកសិករអំពីការជ្រើសរើសពូជតម្រូវទីផ្សារ ,ការគ្រប់គ្រងកត្តាចង្រៃ និងការប្រមូលផលដំណាំតាមបច្ចេកទេស GAP ជូនកសិករឈ្មោះ ពេជ្រ វ៉ាន អាយុ ៥៩ឆ្នាំ នៅភូមិសន្លុង ស្វាយលួង ស្រុកកណ្តៀងខេត្តពោធិ៍សាត់ បានដំណាំខាត់ណាដើមដោយអនុវត្តលើផ្ទៃដី០៤អា ដោយចំណាយ លើពូជ ជីទ្រាប់បាត ប្រពន្ធបាចសាច និងចំណាយផ្សេងៗ អស់ថវិកាសរុប៣៥០.០០០រៀល/០១វគ្គដំណាំ។  ដំណាំខាត់ណាដើម ដាំរយះពេលតែ៤០-៤៥ថ្ងៃ បុណ្ណោះអាចទទួលជាបណ្តើរៗ  ទទួលបានទិន្នផលសរុប ១០០០គក្រលក់ក្នុងតម្លៃ  ៣ ៥០០រៀល/គក្រ ជាលក្ខណៈបោះដុំ  ប្រសិនបើតំលៃនៅទីផ្សារតំលៃ ៥ ៥០០រៀល/គ.ក្រ ជាលទ្ធផលចំណេញបាន ៣ ១៥០ ០០០រៀល ក្នុងពេលដាំ១លើក ។តាមការសាកសួរ របស់ក្រុមមន្រ្តីបានលើកថា កសិករនិងខិត ខំពង្រីកបន្ថែម ពីព្រោះថា ដំណាំខាត់ណាដើម ជាដំណាំមានទីផ្សារក្នុងពេលនេះជាពិសេស ទទួលបានតំលៃសមរម្យ ចំណេញច្រើន និងមានឈ្មួញប្រមូលទិញ យកទាំងអស់ ទិញដល់ផ្ទះផ្ទាល់តែម្តង។

ចំនួនអ្នកចូលទស្សនា
Flag Counter