យោងតាមរបាយការណ៍ របស់មន្ត្រីទីផ្សារបានចុះពិនិត្យមើលស្ថានភាពការតាំងលក់បន្លែ និងចុះស្រង់តម្លៃទីផ្សាបន្លែ នៅផ្សារបន្លែ ភួ ពុយ ខេត្តពោធិ៍សាត់នាថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ សង្កេតឃើញថាតម្លៃផលិតផលបន្លែ មានតម្លៃសមរម្យតាមទីផ្សារ និងអាចទទួលយកបានចំពោះអ្នកផលិត អ្នកលក់ដុំ លក់រាយ និងអ្នកប្រើប្រាស់បន្លែរួមមាន៖ ឆៃថាវ ២.៥០០៛/គ.ក្រ,ម្រះ ២.០០០៛/គ.ក្រ,ស្ពៃក្ដោប ៣.៥០០៛/គ.ក្រ,ខាត់ណាដើម ៥.០០០៛/គ.ក្រ,ត្រសក់ ២.៥០០៛/គ.ក្រ,សាលាដ៍ ១០.០០០៛/គ.ក្រ,ប៉េងប៉ោះ ៤.០០០៛/គ.ក្រ,សណ្ដែកគួ ៣.៥០០៛/គ.ក្រ,ត្រកួនចិន ៣.០០០៛/គ.ក្រ,ស្ពៃខៀវ ៣.៥០០៛/គ.ក្រ,ផ្កាខាត់ណា ៨.០០០៛/គ.ក្រ,ស្ពៃតឿ ៤.០០០៛/គ.ក្រ,ស្ពៃចង្កឹះ ៤.០០០ ៛/គ.ក្រ។តាមការសាកសួរ លោកស្រី ញឹក សុរ៉េន អាជីវករលក់បន្លែ បានលើកថា គាត់បានប្រមូលទិញបន្លែពីកសិកដែលយកមកបោះនៅផ្សារភួ ពុយ ដោយយកចំណេញក្នុង១គ.ក្រនៅចន្លោះ ពី៥០០ រៀល- ១.០០០ រៀល /១គ.ក្រ ប៉ុណ្ណោះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម