មាតិកា
សកម្មភាព ចុះសម្របសម្រួលការធ្វើផែនការអាជីវកម្មឬស្សីផ្អែម នៅភូមិអូរ ស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ សីហា ២០២០
135

ថ្ងៃព្រហស្បត្រិ៍៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ពាក្យ មនោ ប្រធានផ្នែកសហគមន៍ព្រៃឈើ និងជាមន្រ្តីគម្រោងកម្មវិធី បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ខណ្ឌរដ្ឋបាលព្រៃឈើ រួមជាមួយ លោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលបច្ចេកទេសថ្នាក់ខេត្ត ជួយខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល បានចុះសម្របសម្រួលការធ្វើផែនការអាជីវកម្មឬស្សីផ្អែម នៅភូមិអូរ  ស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកបណ្តុំ សរុប២០នាក់/ស្រី ១៣នាក់។គោលបំណងសំខាន់ជារួម ១.សិក្សាលទ្ធភាព សមត្ថភាព និងធនធានដែល មានស្រាប់សម្រាប់សមាជិកបណ្តុំអាជីវកម្ម ២.រៀបចំផែនការអាជីវកម្ម សមាជិកម្នាក់ៗ និងបណ្តុំអាជីវកម្មរួម ដោយផ្តោតលើផែនការផលិត និងការព្យាករណ៍ចំណូល~សកម្មភាពសំខាន់ៗ ~ការផែនការចំណាយ និងសមត្ថភាពលក់ ជាពិសេស ពិភាក្សាលើដើមទុនផលិត(៨០%ទុនផ្ទាល់ខ្លួន និង២០%ទុនជួយដោយកម្មវិធី )ដើម្បីធានាបានការអនុវត្តការដាំឬស្សីផ្អែម សម្រាប់តម្រូវការទីផ្សារ បានជោគជ័យនាពេលខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter