មាតិកា
ការពិនិត្យស្ថានភាពនៃការដាំត្រប់របស់កសិករ អ៊ុន លក្ខិណា អាយុ ២៦ឆ្នាំ រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ សីហា ២០២០
149

ថ្ងៃព្រហស្បត្តិ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នំា២០២០  លោកស្រី សួង កញ្ញា មន្រ្តីទទួលបន្ទុកដំណាំបន្លែប្រចាំស្រុកកណ្តៀង បានចុះពិនិត្យចំការបន្លែរបស់កសិករ នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ដើម្បីណែនាំ អំពីការងារដាំដុះតាមបច្ចេកទេសGAP ដូចជាការរៀបចំដី,ការជ្រើសរើសពូជតម្រូវទីផ្សារ, ការផ្សំជីកំប៉ុស្តិ៍ទឹកគោក,ថ្នាំពុលធម្មជាតិ ,ការកត់ត្រាផលិតកម្មបន្លែ ,ការប្រមូលផលដំណំា ,ការវេចខ្ចប់ និងការដឹកជញ្ជូន។ ក្នុងនោះមានកសិករ ឈ្មោះ អ៊ុន លក្ខិណា អាយុ ២៦ឆ្នាំ  រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានដាំត្រប់វែងដោយអនុវត្តលើផ្ទៃដី ៧អា 
ដោយចំណាយលើពូជ ជីទ្រាប់បាត,ថ្នំាកសិកម្ម, ប្រព័ន្ធដំណក់ និងការចំណាយផ្សេងៗអស់ថវិកា សរុប ៥៥០.០០០រៀល ក្នុង១វគ្គ។ ដំណំាត្រប់វែងដំារយៈពេលតែ៧០-៩០ថ្ងៃ ប៉ុណ្ណោះ អាចទទួលផលជាបណ្តើរៗហើយទទួលបានទិន្នផលសរុប ១.០៥០គ.ក្រ លក់ ក្នុងតម្លៃ ១.៨០០រៀល/គ.ក្រ ជាលក្ខណៈបោះដុំ ប្រសិនបើតម្លៃនៅលើទីផ្សារតម្លៃ ២.០០០រៀល/គ.ក្រ ជាលទ្ធផលចំណេញបាន ១.៣៤០.០០០រៀល ក្នុងពេលដាំ១លើក។ តាមការសាកសួររបស់ក្រុមមន្រ្តីបានលើកឡើងថា កសិករនិងខិតខំពង្រឹងបន្ថែមពីព្រោះថាដំណំាត្រប់វែងជាដំណំាប្រមូលផលបានយូរ និងផ្តល់ផលច្រើនងាយស្រួលលក់ ព្រោះមានឈ្មួញមកប្រមូលទិញ យកទាំងអស់ ទិញដល់ផ្ទះផ្ទាល់តែម្តង។ ទន្ទឹមនឹងនេះកសិកររូបនេះបានបន្ថែមថាក្រៅពីដំណំាខាងលើ គាត់ក៏មានដំណាំស្ពៃ ក្រញ៉ាញ់ ក្នុងផ្ទះសំណាញ់ មានផ្ទៃដី៤អា និង ខាត់ណាដើម មានផ្ទៃដី៥អា កំពុងថែទាំបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter