មាតិកា
ការ ប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រែករាំងទិលដល់ព្រែកកំពង់គុជស្ថិតនៅ ភូមិរាំង ទិលឃុំរាំងទិល ស្រុកកណ្តៀង
ចេញ​ផ្សាយ ១៣ សីហា ២០២០
148

ថ្ងៃព្រហស្បតិ៍៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោសក័ ពស ២៥៦៤ត្រូវនិងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រុមការងារចំរុះគណៈបញ្ជាការឯកភាពស្រុកកណ្តៀងដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តៀង ដោយមានការចូលរួម អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប សង្កាត់រដ្ឋបាលជលផលកណ្តៀង អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាំងទិល តំបន់សឹករងខេត្តផ្នែកសឹករង ស្រុក កងរាជអាវុធហត្ថស្រុក បរិស្ថាន បានចុះ ប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រែករាំងទិលដល់ព្រែកកំពង់គុជស្ថិតនៅ ភូមិរាំង ទិលឃុំរាំងទិល ស្រុកកណ្តៀង លទ្ធផលបាន១ករណីវត្ថុតាងបំផ្លាញចោល
- លូស្បៃមុងចំនួន  ៤០មាត់
- របាំស្បៃមុងប្រវែង ២២០០មែត្រ (២០ខ្សែ)
- បង្គោល ចំនួន  ៨៥០ដើម
- ចាក់លែងត្រីចំរុះទម្ងន់៣០គក្រ

ចំនួនអ្នកចូលទស្សនា
Flag Counter