ថ្ងៃព្រហស្បតិ៍ ៩ រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម ដឹកនាំដោយលោក ភុំ វិមលនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ដោយមានការចូលរួមពីលោកនាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង និងមន្រ្តីបានចុះពិនិត្យមើលការចិញ្ចឹមត្រី និងបង្កងអូស្រ្តាលី នៅស្រុកក្រគរ នៅតាមទីតាំងដូចខាងក្រោមៈ
១- បានចុះពិនិត្យមើលការសាងសង់អាងសំរាប់ចិញ្ចឹមបង្កងអូស្រ្តាលីយកកូនលក់ដោយបានកំពុងសាងសង់អាងចំនួន ១៦ អាង (ទំហំ ៨ម បួនជ្រុង) ជិតរួចរាល់ហើយ ស្ថិតនៅជាប់ផ្លូវជាតិលេខប្រាំ ខាងកើតសាលាឃុំត្នោតជុំ ស្រុកក្រគរ ។
២- បានចុះពិនិត្យមើលការចិញ្ចឹមបង្កងយកសាច់និងកូនលក់របស់កសិករ ចិន សុលីដា នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច កសិករមានស្រះ
ចំនួន ៦ ទំហំ២០ម×១០ម គាត់ដាក់ចិញ្ចឹមបង្កងចំនួន៤ស្រះ ក្នុង១ស្រះ ៥០០០កូន បានរយ:ពេល២ខែ៥ថ្ងៃបង្កង៥ក្បាល=១ខាំ ។
៣- បានបន្តចុះពិនិត្យមើលការចិញ្ចឹមត្រីនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ឃើញថាកសិករនៅសល់ត្រីប្រហែល១០០ តោន ទៀតដោយតំលៃទាប ហើយក្នុង១ថ្ងៃគាត់ចាប់លក់បានពី៨០ទៅ១០០គ.ក្រ ក្នុងតំលៃ ៤៣០០ ទៅ៤៥០០ រៀល ។