ងៃព្រហស្បត្រិ៍៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ផាត់ សរុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំ ប្រជុំអាជីវករ ពិឃាតសត្វគោ ក្របី និង ជ្រូក នៅសត្តឃាតដ្ឋានក្រុងពោធិ៍សាត់ជាលើកទី៣ បន្ទាប់ពីប្រជុំថ្មីៗ ២លើកកន្លងមកនេះ ដោយអាជីករមិនទាន់អនុវត្តបានតាមនីតិវិធីនៃលិខិតអនុញ្ញាតធ្វើអាជីវកម្ម ពិឃាតសត្វ ដែលមានអាជីវករនិងម្ចាស់សត្តឃាត សរុបចំនួន២០នាក់/ស្រី០៦នាក់។ ខ្លឹមសារសំខាន់ៗគឺ ៖
- ពង្រឹងលើលិខិតលក់ ទិញ គោ ក្របី មានបញ្ជាក់ពីអាជ្ញាធរ មូលដ្ឋានត្រឹមត្រូវ
- គោ ក្របី មិនអនុញ្ញាតនាំចូលសត្តឃាតពេលយប់
- សាច់ ប្ញុផ្ទាំងសាច់ ត្រូវព្យួរនឹងដែកព្យួរពិសេសផ្ទាំងសាច់ជ្រូកដើម្បីអូសត្រាច្បាស់
- រាល់ថ្ងៃសីល ១៥កើត មិនអនុញ្ញាតធ្វើការពិឃាតសត្វ ។អនុញ្ញាតដំណើរការពិឃាតសត្វបានមុនម៉ោង១២យប់ឆ្លងចូលថ្ងៃ១៥កើត។
- ការនាំសាច់ពីក្រៅមកលក់លើទីផ្សារ ត្រូវមានលិខិត្រឹមត្រូវបង្ហាញសមត្ថកិច្ចពេទ្យសត្វ ។
- ចាប់ពីពេលនេះតទៅ មិនអនុញ្ញាតនិងមិនមានការធ្វើអាជីវកម្មពិឃាត្វគ្មានច្បាប់ ប្ញុអាណាធិបតេយ្យ ការពិឃាតសត្វធ្វើអាជីវកម្មនៅតាមផ្ទះ និងការនាំយកសាច់មកលក់គ្មានប្រភព ឬ លិខិតនឹងត្រូវទទួលការអនុវត្តន៍តាមវិធីច្បាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម