មាតិកា
កម្មវិធីចែកអំណោយ ចំនួន ២១៩ កញ្ចប់ ដែលជាជំនួយរបស់អង្កការ (ADRA) ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ១១៥គ្រួសារ
ចេញ​ផ្សាយ ១៣ សីហា ២០២០
127

ថ្ងៃព្រហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោកស្រី អភិបាលរងស្រុកបាកាន និងលោកប្រធាន អង្កការ (ADRA) បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីចែកអំណោយ ចំនួន ២១៩ កញ្ចប់ ដែលជាជំនួយរបស់អង្កការ (ADRA) ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ១១៥គ្រួសារ មកពី ០៦ឃុំ រួមមានឃុំអូរតាប៉ោង ឃុំរំលេច ឃុំត្រពាំងជង ឃុំស្នាមព្រះ និង  ឃុំបឹងបត់កណ្តោល ដើម្បីជួយដោះស្រាយផលលំបាករបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលជួបប្រទះនូវវិបត្តិជំងឺ    កូវិដ-១៩។ ប្រជាពលរដ្ឋដែលបានចូលរួម ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម ទឹកត្រី ០៤ដប់ ត្រីខ ១០កំប៉ុង ទឹកប៉េងបោះ ០៣ដប់ និងសណ្តែកដី ០១គីឡូក្រាម។ 
នាឱកាសនោះ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានមាន ប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្តល់ជាអនុសាសន៍ថា៖ អំណោយដែលបានចែកជូនបងប្អូននៅពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់អង្កការ (ADRA) ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជានានចូលរួមចំណែកក្នុងជីវភាពរបស់បងប្អូនមួយចំណែកផងដែរ។ លើសពីនេះ លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងប្រាំមួយឃុំ ងាកមកចាប់អារម្ភណ៍លើវិស័យកសិកម្មបន្ថែមទៀត ដោយបង្វែរពីការដំាដុះស្រូវតែមួយមុខ មកដាំដុះបន្លែបន្ថែម ដែលមានរយៈពេលខ្លី ងាយប្រមូលផល និងទទួលបានកម្រៃសមរម្យ ក៏ដូចជាការចិញ្ចឹមសត្វ និងបង្កាត់ពូជតាមបែបសិប្បនិមិត្តផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter