ថ្ងៃព្រហស្បត្រិ៍៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចួលរួម កិច្ចប្រជុំមួយជាមួយប្រជាពលរដ្ឋ២៧គ្រួសារ ដែលកំពុងកាន់កាប់លេីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភាពីមិច នៅក្នុងឃុំឈេីតុំ ស្រុកក្រគរ ក្រោមអធិបតីភាព ឯកឧត្តម ចេងឡៃ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយពីសិទ្ធនៃការប្រេី ប្រាស់ដីដោយស្របច្បាប់ ទប់ស្កាត់ការទន្រា្ទនដីរដ្ឋធ្វេីជាកម្មសិទ្ធខុសច្បាប់។ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញសុរិយោដី ព្រមទាំងតំណាងក្រុមហ៊ុនភាពីមិច ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម