ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ប៊ិន ស៊ីនណារ៉ា អនុប្រធានការិយាល័យផលិតកម្មនិងព្យាបាល បានចុះចូលរួមប្រជុំនៅផ្នែកផលិតកម្មនិងបសុព្យាបាលស្រុកកណ្តៀងមានការ ចូលរួមពីលោកប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកណ្ដៀង ដើម្បីរៀបចំផែនការបើកយុទ្ធនាការចាក់ វ៉ាក់សាំងសារទឹកគោ ក្របី ។
៚ក្នុងពេលនេះក៏មាការបែងចែកនូវវ៉ាក់សាំង បសុឱសថ សម្ភារៈបរិក្ខារបសុពេទ្យមួយចំនួនដែលទទួលបានពីអគ្គនាយកដ្ឋានតាមរយៈ ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្ត ហើយ ការិយាល័យកសិកម្ម ស្រុកបានផ្ដល់អាល់កុល0.5L/ម្នាក់ៗ ដល់ភ្នាក់ងារសុខភាពសត្វឃុំដែលបានចូលរួម6ឃុំ (អាល់កុលផ្ដល់ដោយADRA) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម