ថ្ងៃសុក្រ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក ដួង ផាន្នី អនុប្រធានការិយាល័យកសិកម្ម និងជាមន្រ្តីគម្រោងកម្មវិធី បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ស្រុកភ្នំក្រវាញ និង លោក ម៉ែន សុខជា អ្នកសម្របសម្រួលបច្ចេកទេសថ្នាក់ខេត្ត ជួយស្រុកភ្នំក្រវាញ បានចុះសម្របសម្រួលការធ្វើផែនការបណ្តុំអាជីវកម្មក្រូចឆ្មារអង្រ្គងរីកចម្រើន នៅអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកបណ្តុំ សរុប៣៨នាក់/ស្រី ១៣នាក់។គោលបំណងសំខាន់ជារួម ១.សិក្សាលទ្ធភាព សមត្ថភាព និងធនធានដែល មានស្រាប់សម្រាប់សមាជិកបណ្តុំអាជីវកម្ម ២.រៀបចំផែនការអាជីវកម្ម សមាជិកម្នាក់ៗ និងបណ្តុំអាជីវកម្មរួម ដោយផ្តោតលើផែនការផលិត និងការព្យាករណ៍ចំណូល~សកម្មភាពសំខាន់ៗ ~ការផែនការចំណាយ និងសមត្ថភាពលក់ ជាពិសេស ពិភាក្សាលើដើមទុនផលិត(៨០%ទុនផ្ទាល់ខ្លួន និង២០%ទុនជួយដោយកម្មវិធី )ដើម្បីធានាបានការអនុវត្តការដាំឬស្សីផ្អែម សម្រាប់តម្រូវការទីផ្សារ បានជោគជ័យនាពេលខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម