មាតិកា
ចេញប្រតិបត្តការនៅចំណុចខាងមុខពាមព្រែកក្រ ភូមិព្រែក្រ ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ១៤ សីហា ២០២០
112

ថ្ងៃសុក្រ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ផ្នែករដ្ឋបាលជលផល រាំងទិល ដឹកនាំដោយលោកជិន ចាន់ថន បានសហការជាមួយយោធាខេត្ត បានចេញប្រតិបត្តការនៅចំណុចខាងមុខពាមព្រែកក្រភូមិព្រែក្រ ឃុំមេទឹក ស្រុកបាកាន បានជួបប្រទះការនេសាទដោយឧបករណ៏ទំនើបសមត្ថកិច្ចចម្រុះបានធ្វើការកាប់បំផ្លាញចោលនៅនិងកន្លែង បាន០១ករណីវត្ថុតាងមានដូចខាងក្រោម ៖លូ ស្បៃមុង ចំនួន  ២២មាត់ (ចំនួន១១ខ្សែ ),របាំងស្បៃមុង ប្រវែង  ៩០០ម,បង្គោលចម្រឹង ចំនួន ៧០០ម និង កូនត្រីចម្រុះ ចំនួន ០៩ គ ក្រ ចាក់លែង។

ចំនួនអ្នកចូលទស្សនា
Flag Counter