ថ្ងៃសុក្រ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមសហការជាមួយ លោក យូ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងនិងកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិសាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចាប់ពីចំនុចកំពង់ស្ទឹងដល់កំពង់ក្រចាប់ ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ជាលទ្ឋផលបង្ក្រាប បាន០១ករណី ។ វត្ថុតាងបំផ្លាញចោលរួមមាន :
របាំងស្បៃមុង ១១ខ្សែ ប្រវែង១៦០០ម៉ែត្រ,លូកងស្បៃមុងចំនួន ២៦មាត់,បង្គោលចំរឹងចំនួន ៥៥០ដើមនិង ចាក់លែងកូនត្រីចំរុះ ៣៥ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម