ថ្ងៃសុក្រ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក ផាត់ សារុន បានដឹកនាំក្រុមការងាររបស់ការិយាល័យនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះចូលរួមនិងពង្រឹងសកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកគោ ក្របី ជាមួយផ្នែកផលិតកម្មនិងបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកក្រគរ និងភ្នាក់ងារសុភាពសត្វភូមិនៅក្នុងភូមិ ខ្សាច់ល្អិត ឃុំអន្សាចំបក់ ចាក់បានគោ ក្របីសរុបចំនួន១២៣ក្បាល/មានក្របីចំនួន២៥ក្បាល និងក្នុងពេលនេះដែរបានផ្តល់ជូនភ្នាក់ងារសុខភាពសត្វភូមិចំនួន៥នាក់ម្នាក់ៗបានមួយឈុតមានសឺរ៉ាំង ម្ជុលប៉ាំង ទែរម៉ូម៉ែត្រ សំឡី ស្រោមដៃ និងអាល់កុល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម