មាតិកា
ពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន៤០គ្រួសារ ដែលមានការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire)
ចេញ​ផ្សាយ ១៤ សីហា ២០២០
229

ថ្ងៃ សុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានរៀបចំពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន៤០គ្រួសារ ដែលមានការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ និងជាប្រធានអនុកម្មវិធីAspire ខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ និងជាអនុប្រធានអនុកម្មវិធីAspireខេត្ត លោក ង៉ែត ហ៊ាង ប្រធានក្រុមប្រឹក្សាឃុំអូរតាប៉ោង ព្រមទាំងមានការចូលរួម ពីមន្រ្តីបច្ចេកទេសកម្មវិធីASPIRE មន្រ្តីការិយាល័យធនធាន ធម្មជាតិ និងបរិស្ថានស្រុកបាកាន ភ្នាក់ងារផ្សព្វផ្សាយឃុំ មេភូមិ និងសមាជិក បណ្តុំអាជីវកម្មបន្លែ។
ក្នុងពិធីខាងលើលោកប្រធានមន្ទីរបានមានមតិផ្តាំផ្ញើរ និងណែនាំដល់ក្រុមបណ្តុំ ១.ត្រូវនាំគ្នាខិតខំដាំដុះបន្លែឲ្យបានល្អនិងត្រូវគិតគូពីសុវត្ថិភាពបន្លែ ស្រមតាមគោលការណ៍ការអនុវត្តកសិកម្មល្អ(GAP) ២.ត្រូវចេះទំនាក់ទំនងស្វែងរកទីផ្សារ(អ្នកទិញ)មុនពេលនាំគ្នាដាំដុះ ៣.ត្រូវនាំគ្នាចេះរៀបចំផែនការផលិតឲ្យច្បាស់លាស់ដើម្បីធានានូវតម្លៃបន្លែ ៤.សុំឲ្យប្រើប្រាស់នូវធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់អ្នកបច្ចេកទេស  ។
ជាកិច្ចបញ្ចប់ គណអធិបតីបានធ្វើការចែកធាតុចូលដល់កសិករបណ្តុំអាជីវកម្ម មានដូចជា ពូជបន្លែ៥មុខ សំណាញ់ទ្រើង កៅស៊ូគ្របរង ទុយោដំណក់ទឹក ទុយោសាច ។

ចំនួនអ្នកចូលទស្សនា
Flag Counter