ថ្ងៃសុក្រ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក ពាក្យ មនោ ប្រធានផ្នែកសហគមន៍ព្រៃឈើ និងជាមន្រ្តីគម្រោងកម្មវិធី បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ខណ្ឌរដ្ឋបាលព្រៃឈើ រួមជាមួយ លោក សៀង សំផល នាយសង្កាត់រដ្ឋបាលព្រៃឈើព្រងិល និង អ្នកសម្របសម្រួលបច្ចេកទេសថ្នាក់ខេត្ត ជួយខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល បានចុះសម្របសម្រួលការធ្វើផែនការអាជីវកម្មឬស្សីផ្អែម នៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកបណ្តុំ សរុប២០នាក់/ស្រី ១២នាក់។គោលបំណងសំខាន់ជារួម ១.សិក្សាលទ្ធភាព សមត្ថភាព និងធនធានដែល មានស្រាប់សម្រាប់សមាជិកបណ្តុំអាជីវកម្ម ២.រៀបចំផែនការអាជីវកម្ម សមាជិកម្នាក់ៗ និងបណ្តុំអាជីវកម្មរួម ដោយផ្តោតលើផែនការផលិត និងការព្យាករណ៍ចំណូល~សកម្មភាពសំខាន់ៗ ~ការផែនការចំណាយ និងសមត្ថភាពលក់ ជាពិសេស ពិភាក្សាលើដើមទុនផលិត(៨០%ទុនផ្ទាល់ខ្លួន និង២០%ទុនជួយដោយកម្មវិធី )ដើម្បីធានាបានការអនុវត្តការដាំឬស្សីផ្អែម សម្រាប់តម្រូវការទីផ្សារ បានជោគជ័យនាពេលខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម