មាតិកា
ចុះប្រតិបត្តិការពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច ពាមព្រែកទាល់ខាងកើតដល់ ក្អម សំណរ ឃុំរាំងទិលនិងឃុំមេទឹកស្រុកកណ្ដៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៦ សីហា ២០២០
234

ថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០ ក្រុមការងារចំរុះដឹកនាំដោយ លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាល ជលផលពោធិ៍សាត់ នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយ មានការរួម ផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលកណ្ដៀង  សង្កាត់ រដ្ឋបាលជលផលបាកាន អធិការដ្ឋាននគរបាលរដ្ឋ បាលកណ្ដៀង និងយោធា បានចុះប្រតិបត្តិការពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច  ពាមព្រែកទាល់ខាងកើតដល់ ក្អម សំណរ ឃុំរាំងទិលនិងឃុំមេទឹកស្រុកកណ្ដៀង 
និងស្រុកបាកាន ខេត្តពោធិ៍សាត់ ជាលទ្ធផល បាន ០២ ករណី វត្ថុតាង (បំផ្លាញចោល)៖
 _ របាំងស្បៃមុងចំនួន ១១ ខ្សែ ប្រវែង២៣០០ ម៉ែត្រ
 _ លូកងស្បៃមុងចំនួន ២២ មាត់
 _ របាំងសាច់អួនចំនួន ២ ខ្សែ ប្រវែង ៤៥០ ម៉ែត្រ
 _ ក្បាលបរចំនួន ៣ គ្រឿង
 _ បង្គោលចំនួន ៥៥០ ដើម
 - ចាក់លែងត្រីចំរុះទម្ងន់ ៥០ គីឡក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter