ថ្ងៃចន្ទ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែសីហា ឆ្នាំ២០២០ លោក ឯក សម្បត្តិ ភ្នាក់ងារផ្សព្វផ្សាយឃុំ(CEW) ប្រចាំឃុំរំលេច បានចុះពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់ដែលឧបត្ថម្ភដោយកម្មវិធីបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលអនុវត្តដោយ កសិករឈ្មោះមែន សាមឿន នៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ក្នុងផ្ទះសំណាញ់របស់គាត់បានដាំស្ពៃក្រញ៉ាញ់ចំនួន២រង ស្ពៃចង្កឹះ១រង និងត្រៀមដាំ១រងទៀត។ជាផែនការបន្តដំណាំដែលត្រៀមដាំបន្តខាត់ណាផ្កាបន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម