មាតិកា
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងលោក នាយខណ្ឌរដ្ឋបាលជលផលបានចេញប្រតិបត្ដិការបង្រ្កាបបទល្មើសនេសាទចាប់ពីចំនុចឃ៉ំកំពង់លួង រហូតដល់ ភូមិ កំពង់លើ ឃ៉ំក្បាលត្រាច ស្រុកក្រគរ ពោធិ៍សាត់
ចេញ​ផ្សាយ ១៩ សីហា ២០២០
187

ថ្ងៃពុធ ១កើត ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ខែសីហា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ ភ៉ំ វិមល លោកនាយខណ្ឌជលផលពោធិ៍សាត់ នាយផ្នែកក្រគរ  សង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្ដិការសឹករងខេត្ដពោធិ៍សាត់ បានចេញប្រតិបត្ដិការបង្រ្កាបបទល្មើសនេសាទចាប់ពីចំនុចឃ៉ំកំពង់លួង រហូតដល់ ភូមិ កំពង់លើ ឃ៉ំក្បាលត្រាច ស្រុកក្រគរ ជាលទ្ធផលបង្រ្កាបបាន ០១ ករណី វត្ថុតាងបំផ្លាញចោលរួមមាន :
- របាំងស្បៃមុង ០៦ ខ្សែ ប្រវែង ១២០០ ម៉ែត្រ
- លូកងស្បៃមុងចំនួន ១២ មាត់ 
- បង្គោលចំរឹង ចំនួន ២៥០ ដើម 
- ចាក់លែងកូនត្រីចំរុះ ៦ គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter