មាតិកា
ការ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ជ្រោយហាលស្លា ដល់ព្រែកសាឡិត ភូមិ រាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង
ចេញ​ផ្សាយ ២១ សីហា ២០២០
197

ថ្ងៃសុក្រ ៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េង អានសហការជាមួយយោធាខេត្ត និងប៉ូលីសស្រុកបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ជ្រោយហាលស្លា ដល់ព្រែកសាឡិត ភូមិ រាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០២ ករណី វត្ថុតាង (បំផ្លាញចោល)៖
 _ របាំងសាច់អួនចំនួន ២ ខ្សែ ប្រវែង ៦៥០ ម៉ែត្រ
 _ លូកងសាច់អួនចំនួន ២ មាត់
 _ របាំងស្បៃមុងចំនួន ៧ ខ្សែ ប្រវែង ១២០០ ម៉ែត្រ
 _ លូកងស្បៃមុងចំនួន ១៣ មាត់
 _ បង្គោលចំនួន ៦២០ ដើម
 - ចាក់លែងត្រីចំរុះទម្ងន់ ១៦ គីឡក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter