មាតិកា
ការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចព្រែកទឹកពុះ និងព្រែកតាឡែន ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ២៤ សីហា ២០២០
67

ថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល បាកាន ដឹកនាំដោយ លោក លឹម សុក្រឹត សហការជាមួយយោធាខេត្ត ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចព្រែកទឹកពុះ និងព្រែកតាឡែន ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផល បាន ០១ ករណី កាត់ទទឹងព្រែកវត្ថុតាង (បំផ្លាញចោល)៖ 
- របាំងស្បៃមុងប្រវែង ៨៥០ ម៉ែត្រស្មើនឹង១០ខ្សែ
- លូកងស្បៃមុងចំនួន ២៣ មាត់
- បង្គោលចំនួន ២៦០ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៦០ គីឡក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter