ថ្ងៃអាទិត្យ ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ផ្នែករដ្ឋបាលជលផល រាំងទិល បានសហការយោធាខេត្ត បានចេញប្រតិបត្តិការនៅចំណុចមុខពាមព្រែកក្អមសំណ ភូមិក្អមសំណ ឃុំមេទឹកបានជួបប្រទះការនេសាទដោយឧបករណ៏ទំនើបសមត្ថកិច្ចចម្រុះបានធ្វើការកាប់ បំផ្លាញចោលនៅនឹងកន្លែងបាន ០១ករណី វត្ថុតាងរួមមាន ៖
- លូស្បៃមុងចំនួន ០៧មាត់ (៤ខ្សែ )
- របាំងស្បៃមុងប្រវែង ២៦០ ម
- បង្គោលចំនួន ២២០ ដើម
- កូនត្រីចម្រុះចាក់លែង ០៦ គក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម