ថ្ងៃអាទិត្យ ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត សហការជាមួយកងរាជអាវុធហត្ថស្រុកបាកាន និងយោធាខេត្ត ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលពីព្រែកដីរនាត ដល់កោះក្របបាយ ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផល បាន ០២ ករណីវត្ថុតាង (បំផ្លាញចោល)៖
- របាំងស្បៃមុងប្រវែង ៧៥០ ម៉ែត្រ ចំនួន ៥ខ្សែ
- លូកងស្បៃមុងចំនួន ១០ មាត់
- របាំងសាច់អួនប្រវែង ៦០០ ម៉ែត្រ ចំនួន០៣ខ្សែ
- ក្បាលបរចំនួន ០៤គ្រឿង
- បង្គោលចំនួន ៣៤០ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៤៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម