ថ្ងៃអាទិត្យ ៥កើត ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលជលផលកំពង់លួងដឹកនាំដោយលោក យូ សុវិចិត្រ សហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្ដិការសឹករងខេត្ដពោធិ៍សាត់ បានចេញប្រតិបត្ដិការបង្រ្កាបបទល្មើសនេសាទចាប់ពីចំនុចឃ៉ំកំពង់លួង រហូតដល់ ភូមិ កំពង់លើ ឃ៉ំក្បាលត្រាច ស្រុកក្រគរ ជាលទ្ធផលបង្រ្កាបបាន ០២ ករណី វត្ថុតាងបំផ្លាញចោលរួមមាន :
- របាំងស្បៃមុង ០៨ ប្រវែង ១៦០០ ម៉ែត្រ
- លូកងស្បៃមុងចំនួន ១៥មាត់
- របាំងសាច់អួន ៣ ខ្សែ ប្រវែង ១២០០ម៉ែត្រ
- ក្បាលបរ ចំនួន ៣ គ្រឿង
- បង្គោលចំរឹង ចំនួន ៩៥០ ដើម
- ចាក់លែងកូនត្រីចំរុះ ២០ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម