មាតិកា
កិច្ចប្រជុំពិភាក្សារវាងអង្គការ NGO Forum សហការជាមួយអង្គការស្រែខ្មែរ លើសេចក្តីព្រាង ផែនការយុទ្ធសាស្រ្តវិស័យកសិកម្មឆ្នាំ២០១៩-២០២៣
ចេញ​ផ្សាយ ២៥ សីហា ២០២០
241

ថ្ងៃចន្ទ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ នៅសាលប្រជុំរបស់ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិសាត់ មានកិច្ចប្រជុំ ពិភាក្សា រវាងអង្គការ NGO Forum សហការជាមួយអង្គការ ស្រែខ្មែរ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិសាត់ ដោយមានការចូលរួម ពី ថ្នាក់ដឹកនាំការិយាល័យទាំង១០ របស់មន្ទីរនិងបុគ្គលិកអង្គការ សរុបចំនួន១៩នាក់/ស្រី០៣ នាក់ ។ ខ្លឹមសារសំខាន់រួមគឺសិក្សាស្វែង យល់អំពីវឌ្ឍន:ភាពនៃការ អនុវត្តផែនការយុទ្ធសាស្រ្តវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ២.សូចនាករតាមដានរួម ឆ្នាំ២០១៩ -២០២៣ និង៣.គៀគរធនធានបន្ថែមពីអង្គការដៃគូ ដើម្បីសម្រេច បានផែនការ។

ចំនួនអ្នកចូលទស្សនា
Flag Counter