មាតិកា
សកម្មភាព ប្រតិបត្ដិការបង្រ្កាប បទល្មើសនេសាទចាប់ពីចំនុចឃ៉ំក្បាលត្រាច រហូតដល់ ភូមិកំពង់ថ្គោល ឃ៉ំ អន្សាចំបក់ ស្រុកក្រគរ
ចេញ​ផ្សាយ ២៥ សីហា ២០២០
89

ថ្ងៃចន្ទ៦កើត ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ខែ សីហា  ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលជលផលកំពង់លួងដឹកនាំដោយលោក យូ សុវិចិត្រ សហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្ដិការសឹករងខេត្ដពោធិ៍សាត់ បានចេញប្រតិបត្ដិការបង្រ្កាប បទល្មើសនេសាទចាប់ពីចំនុចឃ៉ំក្បាលត្រាច រហូតដល់ ភូមិកំពង់ថ្គោល ឃ៉ំ អន្សាចំបក់ ស្រុកក្រគរ ជាលទ្ធផលបង្រ្កាបបាន ០២ ករណី វត្ថុតាងបំផ្លាញចោលរួមមាន :
- របាំងស្បៃមុង ០៤ ប្រវែង ៨០០ ម៉ែត្រ
- លូកងស្បៃមុងចំនួន ៦មាត់ 
- របាំងសាច់អួន ២ ប្រវែង ៧០០ ម៉ែត្រ
- ក្បាលបរ ចំនួន ២ គ្រឿង
- បង្គោលចំរឹង ចំនួន ៦០០ ដើម 
- ចាក់លែងកូនត្រីចំរុះ ១៥គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter