ថ្ងៃច័ន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េង អាន សហការជាមួយយោធាខេត្ត ប៉ូលីសស្រុក និង បរិស្ថាន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ព្រែក រាំងទិល ដល់ ព្រែកកំពង់គុជ ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០១ករណី វត្ថុតាង (បំផ្លាញចោល)៖
_ របាំងស្បៃមុងចំនួន ១២ ខ្សែ ប្រវែង ៣៥០០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ២៧ មាត់
_ បង្គោលចំនួន ១២០០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៤០ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម