ថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និង មន្រ្តីការិយាល័យរដ្ឋបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី” សមិទ្ធផលប្រព័ន្ធ ព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម” ក្រោមអធិបតីភាពលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាមាញ់ និងនេសាទ នឹងមានការអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំ មន្រ្តីពីអង្គភាពក្រោមឳវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង២៥ និងដៃគូរអភិវឌ្ឍ សរុបប្រមាណជាង១០០នាក់។
គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយអំពីសារសំខាន់ និងអត្ថប្រយោជន៍ នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងវិស័យកសិកម្មនៅកម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទ (Mobile Apps) ប្រព័ន្ធគេហទំព័ររបស់ក្រសួង និងបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកម្មវិធីខាងលើ បានបង្ហាញ
(១) គេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ www.maff.gov.kh មានតំណភ្ជាប់ទៅគេហទំព័ររបស់មន្ទីរទាំង២៥រាជធានី-ខេត្ត២៥ (២). បណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៣) ប្រព័ន្ធសេវាព័ត៌មានទីផ្សារ) www.amis.org.kh ឬ CAMAgriMarket និង(៤) គេហទំព័រផ្សព្វផ្សាយកសិកម្ម (Web Portal: www.khmeragri.info (៥) បណ្តាល័យកសិកម្មអេឡិចត្រូនិកដែលបានរក្សាទុកនិងចែករំលែកឯកសារ បច្ចេកទេសកសិកម្មសម្រាប់សាធារណៈជន elibrary.maff.gov.kh និងវីដេអូកសិកម្មថ្មីៗក្នុង YouTube ដែលមាន Channel: Cambodia Agriculture Video–MAFF។