ថ្ងៃអង្គារ ៧កើត ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០
សង្កាត់រដ្ឋបាលជលផលកំពង់លួងដឹកនាំដោយលោក យូ សុវិចិត្រ សហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្ដិការសឹករងខេត្ដពោធិ៍សាត់ បានចេញប្រតិបត្ដិការបង្រ្កាបបទល្មើសនេសាទនៅពីចំនុចផ្លូវជ័យ ក្នុងភូមិកំពង់លើ ឃ៉ំ ក្បាលត្រាចស្រុកក្រគរ ជាលទ្ធផលបង្រ្កាបបាន០១ ករណីវត្ថុតាងបំផ្លាញចោលរួមមាន :
- របាំងស្បៃមុង ១០ប្រវែង ១៥០០ ម៉ែត្រ
- លូកងស្បៃមុងចំនួន ២០មាត់
- បង្គោលចំរឹង ចំនួន ៦០០ ដើម
- ចាក់លែងកូនត្រីចំរុះ ២០ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម