មាតិកា
កិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ពេលវេលាប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីចុះស្រាវជ្រាវ និងប្រមូលទិន្នន័យពីការកាត់ឆ្វៀលដី នៅក្នុងតំបន់ការពារធនធានធម្មជាតិ និងគម្របព្រៃឈើ ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៦ សីហា ២០២០
101

ថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ពេលវេលាប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីចុះស្រាវជ្រាវ និងប្រមូលទិន្នន័យពីការកាត់ឆ្វៀលដី នៅក្នុងតំបន់ការពារធនធានធម្មជាតិ  និងគម្របព្រៃឈើ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ក្រោមអធិបតីភាពលោក ឡាយ  វិសិដ្ឋប្រធានមន្ទីរដោយមានការចូលរួមពីលោក កែវ ចន្ទកែវ អនុប្រធានមន្ទីរ 
លោក នាយ នាយរងខណ្ឌ នាយផ្នែក នាយរងផ្នែក និងសង្កាត់ រដ្ឋបាលព្រៃឈើ និងលោក អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិកសរុប ១៤នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter