មាតិកា
ការចុះសាកសួរសុខទុក្ខមន្រ្តីជលផលនិវត្តន៍ជនប្រកបរបរចិញ្ចឹមត្រី និងបង្កងអូស្រ្តាលី នៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង
ចេញ​ផ្សាយ ២៧ សីហា ២០២០
236

ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស  ២៥៦៤ ត្រូវថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០ លោក ភុំ វិមល នាយខណ្ឌនិងនាយរងខណ្ឌ ព្រមទាំងមន្រ្តី បានចុះសួរសុខទុក្ខមន្រ្តីជលផលចូលនិវត្តន៍ ឈ្មោះសោម ឬទ្ធី ដែលបច្ចុប្បន្នកំពុងចិញ្ចឹមត្រី និងបង្កងអូស្រ្តាលី នៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង មានស្រះចំនួន ៣ (ស្រះមួយទំហំ៣០*៣០ម )និងអាងចំនួន ៩(អាងមួយទំហំ៥ម*៣ម) ។ គាត់ចិញ្ចឹមត្រីទទួលលទ្ធផលបាន ៥តោន និងបង្កងអូស្រា្តលីដាក់កូនពីដើមឆ្នាំ២០២០ ចំនួន ១០០០ កូន មកដល់បច្ចុប្បន្ន បានលក់បង្កងសាច់ ជាបណ្តើៗ ១គីឡូ ១២០.០០០ រៀល និងបង្កងពូជ ១គូរ ៤០.០០០ រៀល។ 
នាថ្ងៃដដែលបានបន្តដំណើរទៅមើលការចិញ្ចឹមកន្ធាយនិងត្រីប្រា របស់វារីវប្បករឈ្មោះនុត ស្រីពិច នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ គាត់ចិញ្ចឹមគន្ធាយរយ:ពេល១០ខែមកហើយចំនួន៣០០០ក្បាល បច្ចុប្បន្នមានទម្ងន់ជាមធ្យមពី៦០០ក្រាមទៅ៨០០ក្រាម និងចិញ្ចឹមត្រីប្រា២ស្រះ (១,៥ហិកតា) ដាក់កូនត្រីចំនួន ១១០.០០០កូន ។
- ក្រុមការងារបានពិភាក្សាផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងសហការផ្តល់ព័ត៌មានគ្នានៅពេលមានបញ្ហាអ្វីកើតឡើង ។

ចំនួនអ្នកចូលទស្សនា
Flag Counter