ថ្ងៃពុធ ៨កើត ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ខែ សីហា ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលជលផលកំពង់លួងដឹកនាំដោយលោក យូ សុវិចិត្រ សហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្ដិការសឹករងខេត្ដពោធិ៍សាត់ បានចេញប្រតិបត្ដិការបង្រ្កាបបទល្មើសនេសាទនៅពីចំនុច ចំណងក្របី ក្នុង ភូមិទី៥ ឃ៉ំ កំពង់លួង ស្រុកក្រគរ ជាលទ្ធផលបង្រ្កាបបាន ២ករណី វត្ថុតាងបំផ្លាញចោលរួមមាន :
- របាំងស្បៃមុង ៥ខ្សែ ប្រវែង ៧៥០ ម៉ែត្រ
- លូកងស្បៃមុងចំនួន ១០មាត់
- របាំង សាច់អួន ២ខ្សែ ប្រវែង ៨០០ម៉ែត្រ
- បង្គោលចំរឹង ចំនួន ៥៥០ដើម
- ចាក់លែងកូនត្រីចំរុះ ១០ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម