ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េង អានសហការណ៍ជាមួយយោធាខេត្ត និងប៉ូលីសស្រុក បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្រឡុក យាយពេញ ដល់ បឹងតាសូ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០២ ករណី វត្ថុតាង (បំផ្លាញចោល)៖
_ របាំងសាច់អួនចំនួន ៤ ខ្សែ ប្រវែង ១២៥០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ៥ មាត់
_ លបប្រើស១០០ ចំនួន ៥០ គ្រឿង
_ បង្គោលចំនួន ៤៥០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ២០ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម