មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការតម្លើងកម្មវិធី Angkor Salad លើទូរស័ព្ទដៃស្មាតហ្វូន និងព័ត៌មានទូទៅក្នុងកម្មវិធី ដែលជាជំនួយដល់កសិករទាក់ទងនឹងបច្ចេកទេសដាំដុះបន្លែ ព័ត៌មានទីផ្សារ និងស្តង់ដាGAP
ចេញ​ផ្សាយ ២៧ សីហា ២០២០
94

នៅថ្ងៃពុធ ០៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានកិច្ចប្រជុំផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការតម្លើងកម្មវិធី Angkor Salad លើទូរស័ព្ទដៃស្មាតហ្វូន និងព័ត៌មានទូទៅក្នុងកម្មវិធី ដែលជាជំនួយដល់កសិករទាក់ទងនឹងបច្ចេកទេសដាំដុះបន្លែ ព័ត៌មានទីផ្សារ និងស្តង់ដាGAP ។ ក្នុងកិច្ចប្រជុំពិភាក្សានេះដឹកនាំដោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្ត និងការរៀបចំធ្វើបទបង្ហាញដោយ អ្នកបច្ចេកទេសបន្លែមកពី World Vegetable Center ចំនួន២រូប។ សមាសភាពអ្នកចូលរួមមាន៖ ថ្នាក់ដឹកនាំមន្ទីរ ,ថ្នាក់ដឹកនាំការិយាល័យជំនាញ,ទីប្រឹក្សាកម្មវិធីASPIRE និងមន្រ្តីពាក់ព័ន្ធ  អ្នកចូលរួមសរុប១២នាក់/ស្រី២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter