មាតិកា
សិក្ខាសាលាស្ដីពីស្ថានភាពកៅស៊ូធម្មជាតិ រៀបចំដោយ នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូ
ចេញ​ផ្សាយ ២៧ សីហា ២០២០
72

ថ្ងៃពុធ-ព្រហស្បត្តិ៍ ៨-៩កើត ខែភទបទ្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនិងថ្ងៃទី ២៦-២៨ ខែសីហា ឆ្នាំ២០២០ ការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួម សិក្ខាសាលាស្ដីពីស្ថានភាពកៅស៊ូធម្មជាតិ រៀបចំដោយ នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូក្រោមអធិបតីភាពលោកបណ្ឌិត អូន សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្ដកំពង់ចាម។ គោលបំណងនេះ គឺដើម្បីបង្កើននិងពង្រឹងចំណេះដឹងដល់មន្ដ្រីរាជការអំពីស្ថានភាពកៅស៊ូធម្មជាតិ ការប្រមើលសេដ្ឋកិច្ចកៅស៊ូនៅពេលប្រឈមនឹងជំងឺកូវីត-១៩ និងការព្យាករកៅស៊ូធម្មជាតិ។ ដោយមានសិក្ខាកាមចូលរួមចំនួន៣០នាក់ (ស្រី៩នាក់) មកពីអគ្គនាយកដ្ឋានកៅស៊ូចំនួន១៨នាក់ និងមន្ទីរកសិកមម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ចំនួន១២នាក់។ សិក្ខាសាលានេះ ប្រព្រឹត្ដិទៅលើប្រធានបទដូចជា ស្ថានភាពកៅស៊ូធម្មជាតិកម្ពុជា ស្ថានភាពកៅស៊ូធម្មជាតិពិភពលោកឆ្នាំ២០២០ ការប្រមើលសេដ្ឋកិច្ចកៅស៊ូនៅពេលប្រឈមនឹងកូវីដ-១៩ ការព្យាករតាម Moving Average ការបូកសរុបរបាយការណ៍តាមCombine data worksheet និងPivotTable ការពិភាក្សាលើបញ្ហាកៅស៊ូ និងការដោះស្រាយលំហាត់ជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter